..បើករថយន្ត ទៅបុករបាំងដែក ចែកទ្រូងផ្លូវ រួចហើយយក រថយន្តទៅលាក់ទុក ត្រូវសមត្ថកិច្ច តាមទៅយក មកវិញ

Sunday, April 14, 2013

ភ្នំពេញ៖ អ្នកបើក រថយន្តម្នាក់ បានបើករថយន្ត របស់ខ្លួន យកទៅលាក់ទុក នៅម្តុំផ្ទះល្វែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុក របាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៨ផ្ទាំង ក្នុងនោះរងការខូចខាតធ្ងន់ ចំនួន៤ផ្ទាំង កាលពីវេលាម៉ោង ១៖១៥នាទី យប់រំលង អាធ្រាត ចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក់ ឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ13-2-0108 បានធ្វើដំណើរពី កើតទៅលិច តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី លុះមកដល់ចំណុច កើតហេតុ ទំនងរេចង្កូតដោយ មូលហេតុអ្វីមួយ ស្រាប់តែបុកទៅរបាំងចែក ទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ចំនួន៨ផ្ទាំង។
សមត្ថកិច្ច មូលដ្ឋាន បានបន្តទៀតថា ក្រោយពីបានបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ រួចហើយនោះ អ្នកបើករថយន្ត មិនបានឈប់នោះទេ ហើយបានបន្តទៅមុខទៀត ដោយយកទៅ លាក់ទុក នៅម្តុំផ្ទះល្វែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ហើយរត់គេចខ្លួនបាត់។
ក្រោយពីបានដឹងអំពីគ្រោះថ្នាក់ ចរចរណ៍ខាងលើនេះ សមត្ថកិច្ច មូលដ្ឋាន បានទៅយក រថយន្តមករក្សាទុក នៅប៉ុស្តិ៍កាកាប ហើយនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នេះ បានយករថយន្ត ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ដែល គេមិនស្គាល់អត្តសញ្ញាណ ចូលខ្លួនមកបង់ ការពិន័យទៅតាមផ្លូវ ច្បាប់៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook