ពលរដ្ឋ​ខ្មែរ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​៦​នាក់ ពេល​សំរុក​មក​ស្រុក បុណ្យចូលឆ្នាំថ្មី

Thursday, April 11, 2013

ព្រំដែន​កម្ពុជា​-​ថៃ​: ពលករ​ខ្មែរ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ រាប់រយ​ពាន់​នាក់ ក្នុង​១​ថ្ងៃៗ បាន​សំរុក​វិល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ ២៥៥៧ តាម​ច្រកព្រំដែន​ស្របច្បាប់​។ ចំណែក​ពលរដ្ឋ​មួយចំនួនទៀត បាន​ឆ្លង​មក​តាម​ច្រករបៀង ដែលជា​ច្រក​ខុសច្បាប់​នៅ​ព្រំដែន​។​

​ជាមួយ​ការវិល​ត្រឡប់មក​ ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ កាលពី​ម៉ោង​ជិត ៤​ទៀបភ្លឺ ថ្ងៃទី​១១ ខែមេសា​ឆ្នាំ​២០១៣​នេះ រថយន្តក្រុង​ដែលមាន​ពលករ​ខ្មែរ​ជិះ​ដែរ បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​លើផ្លូវ​ជាតិ ចន្លោះ​ខេត្ត​ប្រា​ជីន​បូរី និង​ខេត្ត​ស្រះកែវ បណ្ដាលអោយ​ពលករ​ខ្មែរ ៦​នាក់ ស្លាប់ និង​ជាង ១០​នាក់​ទៀត រងរបួស​ធ្ងន់​។​    ​

​ប្រភពព័ត៌មាន ប្រាប់​គេហទំព័រ CEN នៅ​ព្រលប់​ថ្ងៃទី​១១ មេសា​ថា ពលករ​ខ្មែរ ទោះ​មាន​លិខិតឆ្លងដែន ឬ​អត់ ពេល​ជិះឡាន​ក្នុង​ទឹកដី​ថៃ កងកម្លាំង​ថៃ បាន​បន្ធូរបន្ថយ​ការត្រួតពិនិត្យ ព្រោះ​ពួកគេ​ចេញពី​ប្រទេស​ថៃ​ដោយ​គ្រាន់តែ​តម្រូវ អោយ​ពលករ​ម្នាក់​បង់ថ្លៃ ២០០​បាត នឹង​អោយចេញ​ភ្លាមៗ​។ ប៉ុន្តែ​ដល់​ព្រំដែន ពលករ​ខ្មែរ​ត្រូវ​ប្រមូល​លុយ គឺ​ម្នាក់ៗ ២០០​បាត បង់អោ​យ​ទាហាន​ឈុតខ្មៅ​ថៃ​នោះ ពួកគេ​នឹង​ឆ្លងដែន​បាន​។​
​    ​
​ ប្រភព​បន្តថា ពលករ​ខ្មែរ ពេល​ឆ្លងដែន​ចូល​កម្ពុជា​តាម​ច្រករបៀង ត្រូវ​បង់​អោយ​នគរបាល​ព្រំដែន​៩១១ ម្នាក់ៗ ២០០​បាត និង​បង់ថ្លៃ​ជិះ​ម៉ូតូ​ពី​ច្រករបៀង មក​ជិះឡាន​ម្នាក់ៗ ១០០​បាត​ទៀត​។​
​    ​
​ ពលករ​ខ្មែរ បើ​មក​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត ក៏​បង់​អោយ​ទាហាន និង​ប៉ូលិស​ថៃ និង​បង់​អោយ​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​របស់​កម្ពុជា​ ដូចគ្នា​។​
​    ​
​រថយន្ត​ទួរីស និង​រថយន្តក្រុង ក៏​សម្រុក​ដឹក​ពលករ​ខ្មែរ​ទាំងយប់​ទាំង​ថ្ងៃ ដែល​ការប្រញាប់​ប្រញាល់ បក​ត្រឡប់​ទៅ​ដឹក​មនុស្ស​វិញ​នោះ ហើយដោយ​ការបើកបរ​លឿន ឬក៏​ខ្វះ​ការប្រុងប្រយ័ត្ន​ថែមទៀត ទើប​វា​បណ្ដាល​ឲ្យ​កើតមាន​គ្រោះ ថ្នាក់​ចរាចរ​៕​

ប្រភព everyday.com.kh

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook