ស្រ្តីម្នាក់ បោះកូនចោលយ៉ាងកំរោល ដើម្បីចូលទៅវាយគ្នាជាមួយ ស្រ្តីមាត់ដាចម្នាក់

Sunday, April 14, 2013



យោងទៅតាមប្រភពព័ត៌មាន ដឺសាន់ របស់អង់គ្លេស បានបង្ហាញពីវីឌីអូឃ្លីប គួរអោយហួសចិត្តមួយ របស់ម្តាយវ័យក្មេងម្នាក់ ដែលបានបោះកូនតូច របស់ខ្លួនចោល ដោយមិនញញើតដៃ និង មិនភ័យខ្លាចថាកូនរបស់ខ្លួន រងរបួសអ្វីបន្តិចឡើយ អោយតែបានសមបំណង ទៅនឹងចិត្តខឹងរបស់ខ្លួននោះ។
វីឌីអូឃ្លីបនេះ ថតដោយកាមេរ៉ាទួរស័ព្ទដៃ របស់អ្នកដំណើរលើឡានក្រុងម្នាក់ នៅរដ្ឋ Connecticut សហរដ្ឋអាមេរិក ដោយបង្ហាញអោយឃើញថា នៅពេលនោះ ស្រ្តីជាម្តាយរូបនេះ បានមានសង្គ្រាមពាក្យសំដី ជាមួយនឹងស្រ្តីម្នាក់ទៀត យ៉ាងក្តៅគគុក។ ក្រោយពីទប់កំហឹងមិនបាន នាងក៏បានបោះកូនរបស់នាង ទៅកៅអីម្ខាងទៀត យ៉ាងកំរោល ចំអ្នកដំណើរម្នាក់ ដែលកំពុងអង្គុយនៅជិតនោះ រួចចូលទៅវាយតប់គ្នា ជាមួយនឹងស្រ្តីដែលបានបោះពាក្យសំដី ដឺដងម្នាក់ យ៉ាងចាស់ដៃតែម្តង។
សូមទស្សនាវីឌីអូខាងក្រោម៖

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook