ស្លាប់២នាក់ ដោយសារ រថយន្តកូរ៉ូឡា បុកសង់កូរ៉េ ផ្ទុបគ្នានិងរថយន្តដឹកដី បន្តបុករះ រថយន្តបាឡែន

Monday, April 1, 2013

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញ បុរសរងគ្រោះស្លាប់ទាំង២នាក់ បានបើកម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1A-6602 ក្នុងស្ថានភាពស្រវឹង រេពេញផ្លូវលុះ មកដល់កន្លែងកើតហេតុ បានបើកវ៉ារថយន្តដឹកដី ហើយក៍បានជ្រុលចង្កូតបុកជាមួយ  រថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ គ-0911 ភព2 ពេញមួយទំហឹង ខណៈរថយន្តដឹកដីមកពីក្រោយ បានបុកបន្ថែមផ្ទុបគ្នា ធ្វើឲ្យ រថយន្តដឹក ដី បានរ៉េចង្កូតទៅបុករះរថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5901 បណ្តាលឲ្យខូចខាតមួយចំហៀង ។ អ្នកបើកបរ រថយន្តដឹកដី ខណៈជួបហេតុការណ៍ដូច្នេះ ក៍បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង ។
មន្រ្តីចរាចរណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរ ម៉ូតូបានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ រីឯអកនជិះពីក្រោយ ដែលបានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង  មានឈ្មោះ ម៉ែន ពិសិដ្ឋ អាយុប្រមាណជាង៥០ឆ្នាំ ជាជនពិការ ទើបមកពីបើកប្រាក់បៀវត្ស នៅមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានទីលំនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ទាំងពីរនាក់ នៅវេលាម៉ោង ២និង១៥នាទីថ្ងៃដដែលកំពុងរងចាំសាច់ញាតិ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែករថយន្តបាឡែន  រថយន្តកូរ៉ូឡា និងម៉ូតូ ត្រូវបានកម្លាំងនគរបាល ស្ទូចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង រងចាំដោះស្រាយនៅពេលក្រោយ ។ រីឯរថយន្តដឹកដី កម្លាំងនគរបាល ចរាចរណ៍ កំពុងតែតាមស្រាវជ្រាវ ចាប់យកមកធ្វើការ ដោះស្រាយតាមនីតិវិធីច្បាប់ ៕


Photo by DAP-NEWS
Photo by DAP-NEWS 


ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook