ភ្នំពេញ ៖ តាមរយៈកាមមេរ៉ា សុវត្ថិភាព ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ប៉ុស្តិបឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនពីកាច់ក ម៉ូតូ បានសម្រេច កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនបាននៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣។
ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លូន បានជិះម៉ូ តូម៉ាក វ៉េវ ពណ៌ខ្មៅ មកចតនៅមុខផ្ទះ កើតហេតុ ខាងលើ ហើយចូលក្នុងផ្ទះ មួយសន្ទុះ ពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ហើយភ្លាមៗ នោះ ក៏បានប្តឹងមក សមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ។
លោក ឡូ ភារម្យ នាយនគរបាល ប៉ុស្ដិ៍រដ្ឋបាលបឹងទំពុន បានឱ្យដឹងថា ជនសង្ស័យ ដែល ឃាត់ខ្លួនបានម្នាក់នេះ ឈ្មោះ រិន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យជា មុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាព លួចកម៉ូតូ និងឆក់ខ្សែក នៅក្នុងភូមិសាស្រ្ត ខណ្ឌយ៉ាង សកម្មកន្លងមក ។ សេចក្តីរាយការណ៍បន្តថា ចំពោះម៉ូតូដែល ជនសង្ស័យ ធ្វើសកម្មភាពកាច់កនោះ នៅពេលនេះ ជនសង្ស័យ បានយកលក់ នៅម្តុំផ្សារកណ្តាល ក្នុងតម្លៃ ២៥០ដុល្លារ ហើយជនសង្ស័យ បានចាយវាយអស់បាត់ ទៅហើយ។
ជនសង្ស័យ រួមទាំងសោរាង អក្សរតេ ចំនួន៣ ត្រូវបាន សមត្ថកិច្ចនគរបាល សង្កាត់បឹងទំពុ ន កសាងសំណុំរឿង រួចបញ្ជូនខ្លួនទៅអធិការដ្ឋា ន នគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕
ប្រភពៈ ដើមអម្ពិល