កណ្ដាល ៖ ជនរងគ្រោះ ជិត ៣០នាក់ ភាគច្រើនជាចាស់ៗ  បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ កូរ៉េ ១គ្រឿង  ដែលបានកើតឡើង នៅ វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៣ នេះ  ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ១ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ  ខេត្ដកណ្ដាល ខណៈដែល ជនរងគ្រោះទាំងអស់ កំពុងធ្វើដំណើរត្រឡប់មកពី ការបងប្អូន  នៅខេត្តស្វាយរៀង ។
 នាយផ្នែកនគរបាល ចរាចរណ៍ស្រុក កៀនស្វាយ ខេត្ដកណ្ដាល លោក រ៉ា បាន  ថ្លែងឱ្យដឹងថា ពិតជាមានគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្ដកូរ៉េ ពិតប្រាកដមែន  ប៉ុន្ដែ មិនទាន់ដឹងពីចំនួន អ្នករងរបួសនៅឡើយ ទេ ដោយសារតែនៅពេលនេះ កម្លាំងនគរ  បាលចរាចររបស់លោក បាន ធ្វើដំណើរទៅជួយអន្ដរាគមន៍ នៅកន្លែងកើត ហេតុ ។
 បើតាមមន្ដ្រីនគរបាលចរាចររូប នេះ គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ ខ្លួនឯង  គឺបានកើតឡើង នៅពេលដែលជន រងគ្រោះ ភាគច្រើនជាមនុស្សចាស់  កំពុងត្រឡប់មកពីការបងប្អូន នៅខេត្តស្វាយរៀង  ឆ្ពោះត្រឡប់មកស្រុកំណើតនៅស្រុកកណ្តាលស្ទឹង ដែលមានអ្នកបើករថយន្ត ឈ្មោះ  ហ៊ូរ៉ា អាយុជាង៤០ឆ្នាំ រស់នៅភូមិកន្ទោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
 បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈរថយន្តកំពុងធ្វើដំណើរ  ស្រាប់តែដល់ចំណុចកើតហេតុ ក៏ជួបម៉ូតូមួយគ្រឿង បត់ឆ្លងផ្លូវ  ហើយរថយន្តបូងចង្កូច ក៏ក្រឡាប់តែម្តង៕
ដោយ ដើមអម្ពិល
