ខេត្តកណ្តាល ៖ នារីសាច់សខ្ចីរូបស្រស់វ័យ១៩ឆ្នាំ ជាជនជាតិវៀតណាមម្នាក់ បម្រើការងារ នៅហាងខារ៉ាអូខេ ១៦៨ បឹងត្របែក បានត្រូវប្រុសព្រានប្លន់សាច់ស្រស់ នាងដោយប្រើ កាំបិតភ្ជង់ឱ្យឡើងជិះម៉ូតូ ហើយនាំ នាងមករំលោភ នៅក្នុងផ្ទះសំណាក់ មួយ នៅក្រុងតាខ្មៅ កាលពីវេលាម៉ោង ៣និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២ មេសា នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ តាមការសង្កេតមើល រូបរាងកាយ នារីរងគ្រោះទំនងជាមានការ ប្រវាយប្រតប់គ្នា ខ្លាំងនៅក្នុងបន្ទប់ផ្ទះសំណាក់ ព្រោះមានស្នាមមុតជាច្រើនកន្លែង នៅលើរាងកាយ រហូតដល់នាងសន្លប់ ហើយជនសង្ស័យ បានព្យាយាមយកនាងចេញ ទៅទុកចោលនៅមុខផ្សារតាខ្មៅ បន្ទាប់មកពួកគេបានរត់គេចខ្លួនបាត់ ចំណែកឯនារីរង គ្រោះត្រូវបានប៉ូលិសជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ បើទោះបីជា បែបណាក្តី នារីរងគ្រោះបានប្រាប់ប៉ូលិសថា រូបនាងមិនត្រូវបាន ជនសង្ស័យរំលោភនាង បានសម្រេចនោះឡើយ ដោយសារតែនាងខំរើបម្រះពីការភ្ជង់ដោយកាំបិត បណ្តាលឱ្យមុត ជាច្រើនកន្លែង៕
ដោយ កោះសន្តិភាព