នារីវ័យក្មេងម្នាក់ ស្ទើរតែបាត់បង់ជីវិត ព្រោះតែបាន ព្យាយាមចុះទៅរកទូរស័ព្ទដៃ របស់ខ្លួន នៅលើ ផ្លូវដែកមួយខ្សែ ចំពេលដែលរថភ្លើងបានមកដល់។
តាមរយៈវីឌីអូឃ្លីបមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រ យូធូប កាលពីសប្តាហ៍មុន កន្លងទៅនេះ បង្ហាញអោយឃើញថា រូបនាង ស្ទើរតែត្រូវ រថភ្លើងគាបទៅហើយ តែសំណាងល្អ ដែលនាងត្រូវបានទាញឡើងមកលើវិញទាន់ពេលវេលា ខណៈពេលដែលនាង កំពុងតែស្ថិតនៅ ស្ថានីយ៍រថភ្លើង Corinthians-Itaquera ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ បើតាមសេចក្តីរាយការណ៍ពីប្រភពព័ត៌មាន បានឲ្យដឹងថា នារីរូបនេះ តោងចុះទៅក្រោម ដើម្បីរកមើលទូរស័ព្ទរបស់នាងដែលបានជ្រុះ តែនៅពេលដែលដឹងថា មានរថភ្លើងមកដល់ មនុស្សនៅទីនោះ មានការតក់ស្លុតជាខ្លាំង ហើយក៏ត្រូវបានសន្តិសុខការពារសុវត្ថិភាព នៅទីនោះ ជួយទាញនាងឡើង ផុតតែប៉ុន្មាន ១វិនាទីប៉ុណ្ណោះ មុនពេលរថភ្លើងមកដល់ ដោយប្រិយមិត្តអាចទស្សនានូវវីឌីអូខាងក្រោមនេះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?