សិស្សជប៉ុនបាននាំគ្នាថតរូបខ្លួនឯង ដើរតួក្នុងរឿង Dragon Ball

Wednesday, April 3, 2013

ក្មេងៗវ័យនៅប្រទេសជប៉ុនវ័យជំទង់ មួយចំនួនធំបានបន្តបង្ហោះរូបប្លែកៗ ដែលពួកគេ បានសំដែងក្នុងរឿង តុក្កាតា Dragon Ball ដោយបង្ហាញនូវកំលាំងដ៏អស្ចារ្យរបស់ពួកគេ ដូចតួអង្គក្នុងរឿង។រឿងភាគតុក្កតាជប៉ុនមួយនេះ មានការចាប់ទាក់ទាញក្មេងៗ តាំងពីទសវត្សរ៍ ឆ្នាំ៩០ ហើយរឿងតុក្កតា Dragon Ball នេះដែរបានដាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ ជាង២០ឆ្នាំមកហើយ។ ក្មេងៗទាំងនោះចូលចិត្តសំដែងការប្រើវេទមន្ត ម្យ៉ាងដែលមានឈ្មោះថា Kamehameha សំរាប់វាយគូរសត្រូវនៅតាមសាលា និងតាមទីសាធារណៈ រួចហើយថតយករូបទាំងនោះ បង្ហោះទៅក្នុងគេហទំព័រអនឡាញដូចជា Twitter និង Facebook ជាដើម។ មានរូបភាពមួយ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់ Twitter ដែលរូបនោះជាប់លំដាប់ថ្នាក់លេខមួយ ក្នុងរយៈពេលពីរសប្ដាហ៍ពេញ។ ក្រោយមករឿង Dragon Ball ក៏បានចេញវគ្គថ្មីដែលមានឈ្មោះថា Dragon Ball Z ជាការប្រយុទ្ធរបស់រវាងបិសាច និងព្រះ ហើយរឿងនេះក៏បាន ដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដ ដែរ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពទាំងនេះ? តើរូបទាំងនេះមិនបានប្រើនូវបច្ចេកវិទ្យកាត់តនោះទេ គឺគេប្រើតែកាមេរ៉ាតែប៉ុណ្ណោះ។
សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖



























ប្រភពៈ ខ្មែរឡូត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook