នេះគឺជាទង្វើដ៏សែនឃោឃៅមួយ ដែលបុរសជាឪពុកបានវាយមកលើកូនខ្លួនឯងយ៉ាងសាហាវ ដោយគ្រាន់តែក្មេងតូចនោះធ្វើអោយប្រលាក់ឡានតែប៉ុណ្ណោះ។ បើយោងតាមប្រភពពត៌មានអនឡាញបានអោយដឹងថា ហេតុការណ៍នេះគឺត្រូវគេថតបាននៅក្នុងប្រទេសចិន ហើយមូលហេតុដែលបុរសជាឪពុកវាយធ្វើបាបលើកូនខ្លួន ព្រោះតែក្មេងនោះធ្វើអោយប្រលាក់ផ្នែកខាងក្នុងនៃរថយន្តរបស់បុរសនោះ។ ឪពុកចិត្តខ្មៅនោះបានវាយ និងច្រានកូនខ្លួនឯងអោយដួលទៅនឹងដីទៀតផង តែបើទោះជាឪពុកខ្លួនវាយមកខ្លួនយ៉ាងណាក៏ដោយ ក៏ក្មេងតូចនោះនៅតែរត់ទៅរកឪពុកខ្លួនរហូត។ នេះពិតជាទង្វើដ៏អាក្រក់បំផុត។

