ភ្នំពេញ ៖ រថយន្តម៉ាកកាមរីហាយប្រ៊ីតបានបើកជ្រុលបុកកៀររថយន្តម៉ាកទុន ត្រាដែលឈប់ភ្លើងស្តុបខាងមុខបណ្តាលឲ្យខូចខាតតិចតួចសម្រួលដោះស្រាយ គ្នាសង៣៥០ដុល្លារ ទើបបញ្ចប់បញ្ហាកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៣នៅចំណុចភ្លើងស្តុប(BKC)ផ្លូវមុនីវង្ស កែងផ្លូវលេខ១១០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
សាក្សីឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថានៅវេលាកើតហេតុគេ ឃើញរថយន្តសេរីទំនើបម៉ាកទុនត្រាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Y 7677បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ តាមផ្លូវលេខ១១០ពីកើតទៅលិចលុះមកដល់ភ្លើងស្តុប(BKC)គាប់ជួន ភ្លើងស្តុបក្រហមក៏បានឈប់ ស្រាប់តែរថយន្តម៉ាកកាមរីហាយប្រ៊ីតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2S 96 76 បើកបរដោយនារីម្នាក់រួមដំណើរជាមួយបុរសម្នាក់ដែលបើកមកពីក្រោយ បានប៉ះកៀរផ្នែកខាងស្តាំរថយន្តទុនត្រាបណ្តាលឲ្យឆ្កូតថ្នាំនិង បែកស្តុបខាងមុខបង្កជាបញ្ហាឈប់ជជែកគ្នា ហើយក្នុងហេតុការណ៍នោះដែរសមត្ថកិច្ចមូលដ្ឋាននៅក្បែរនោះបានគូស កន្លែងគ្រោះថ្នាក់ឲ្យរថយន្តទាំង២គ្រឿងបើកទៅចិញ្ចើមផ្លូវដើម្បី សម្រួលដោះស្រាយគ្នា។
សាក្សីបន្តទៀតថាដោយភាគីខាងរថយន្តកាមរីហាយប្រ៊ីតដឹងខ្លួនខុស សុខចិត្តចេញថ្លៃខូចខាតទៅឲ្យភាគីខាងរថយន្តទុនត្រាចំនួន ៣៥០ដុល្លារដើម្បីបញ្ចប់បញ្ហារួចក៏បែកផ្លូវគ្នាអស់ផងដែរ៕