ជនជាតិចិន បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យ បាក់៥ផ្ទាំង

Saturday, March 23, 2013

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្ថិតនៅ ក្នុងស្ថានភាពស្រវឹង បានបើករថយន្ត ទៅបុករនាំងដែកចែក ទ្រូងផ្លូវ បណ្តាលឲ្យ បាក់អស់ ចំនួន ៥ ផ្ទាំង កាលពីវេលាម៉ោង ១១៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ អ្នកបើករថយន្តបង្ក ដែលបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ខាងលើនេះ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន និងរថយន្តផងដែរ។
មន្រ្តីនគរបាលចរចរ ជើងគោក រាជធានី ភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ 2O-9200 បើកបរដោយ បុរសជនជាតិម្នាក់ ក្នុងទិសដៅពីត្បូង ទៅជើងលុះមកដល់ ចំណុចកើតហេតុ ស្រាប់តែ រថយន្តរេចង្កូត ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ចំនួន៥ផ្ទាំង និងរថយន្ត រងការខូចខាត យ៉ាងធ្ងន់ធ្ងរ។ មន្រ្តីនគរបាលចរាចរ បានបន្តថា អ្នកបើករថយន្តមាន ឈ្មោះ ZHONG QI WU ភេទប្រុស ជាជនជាតិចិន ។
បើយោងតាម មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរ មានជាតិស្រវឹង ហើយតាមការពិនិត្យ ជាតិលអាល់កុល គឺបង្ហាញថា អ្នកបើករថយន្តរូបនេះ មានអាត្រាជាតិអាល់កុល ចំនួន០,៨១ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ។
ក្រោយកើតហេតុ ទាំងអ្នកបើករថយន្ត និងរថយន្ត ត្រូវបានកម្លាំង នគរបាលចរាចរជើងគោក យកទៅឃុំខ្លួន និងរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភព៖ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook