ជនជាតិចិនបើកបុក រនាំងផ្លូវទាំងកំរោល

Saturday, March 23, 2013

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើមហាវិថីព្រះមុនីវង្ស ដែលបណ្តាលអោយរនាំងផ្លូវ បាក់អស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១១ និង ១៥នាទីយប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដែលបង្កឡើងដោយ បុរសជនជាតិចិនមួយរូប ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយ គ្រឿងម៉ាក Rav4 ព៌ណឈាមជ្រូក បើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដល់កន្លែង កើតហេតុទល់មុខភោជនីយដ្ឋាន យ៉ាម៉ាតុ ក៍រេបុកនឹងរនាំង ផ្លូវទាំងកំរោ ដូចជាមានគំនុំនឹងរនាំង ផ្លូវនេះយ៉ាងខ្លាំង។ ប៉ុន្តែ សំណាងគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ហើយពេលនេះ កំលាំងប៉ូលីសចរាចរណ៍ធ្វើការចុះទៅវាស់ចវែង ដើម្បីរៀបចំរបាយការណ៍ ដោះស្រាយទៅតាម ផ្លូវច្បាប់៕


រក្សាសិទ្ធិដោយ៖ khmer-note

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook