ឃើញ​ក្មេង​ស្រី​ចេញ​​​ពី​​​សាលា​​​​​ បបួល​​​​ថា​​​ ទៅ​​​បើក​​​អំណោយ​ ដល់​​ផ្លូវ​​​ស្ងាត់ ចាប់​​​ក្មេង​​​​​​រំលោភ

Saturday, March 23, 2013

បន្ទាយ​មានជ័យ​៖ ក្មេង​​ស្រី​ អាយុ ១០​ឆ្នាំ ជា​​សិស្ស​​ថ្នាក់​​ទី​​៣ នៃ​​សាលា​​បឋម​​សិក្សា​​ចារ​ថ្មី​​ម្នាក់ ត្រូវ​បាន​ជន​​សង្ស័យ​​ម្នាក់ បាន​បោក​ថា ទៅ​បើក​អំណោយ ហើយ​បាន​ឌុប​យក​ទៅ​រំលោភ​នៅ​ក្នុង​ព្រៃ​ខាង​លិច​ភូមិ​ភាស ឃុំសារង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ​ជន​សង្ស័យ​បិត​សាប៊ូ​បាត់  រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ស្រុក​ប្រទះ​ឃើញ ក៏​រាយ​ការណ៍​ឲ្យ​សមត្ថកិច្ច​ដឹក​ទៅ​សង្រ្គោះ នៅ​មន្ទីពេទ្យ​ ទាំង​ល្ងាច…។
សមត្ថកិច្ចស្រុកមង្គលបូរី បានបង្ហើបឲ្យដឹងថា កុមារីរងគ្រោះ មានឈ្មោះអាន ចន្ទថ្លា អាយុ១០ ឆ្នាំ ជាសិស្សសាលាបឋម​សិក្សា​ចារថ្មី និងមានទីលំនៅ​ក្នុងភូមិផ្អាវ ឃុំ​គោកបល្ល័ង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន ៤នាក់ និងមានឪពុកឈ្មោះអាន កែ អាយុ ៣៧ឆ្នាំ និងម្តាយឈ្មោះរ៉ាយ ញែវ អាយុ ៣៤ឆ្នាំ ។ នៅ​មុន​ពេល​កើត​ហេតុ ឪពុកម្តាយបានចេញទៅស៊ីឈ្នួលកាប់អំពៅឲ្យគេ នៅជាយដែនថៃ អស់រយៈ​ពេល​ជាង ២០ថ្ងៃមកហើយ ដោយ​ទុក​ឲ្យកុមារី​រង​គ្រោះ​រស់​នៅ​ជាមួយ​ជីតា​ចាស់​ពិការ និងបងៗរបស់វា ២នាក់ទៀត ដែលរៀននៅសាលា ផ្សេងគ្នា។ នៅថ្ងៃកើតហេតុ វេលា​ម៉ោង១១ និង ៥នាទីព្រឹកថ្ងៃទី ១៤ មីនា ឆ្នាំ២០១៣ កុមារីបានចេញ​មកពីសាលារៀនស្រាប់តែបានជួបជនសង្ស័យ ដែលបានជិះម៉ូតូ ម៉ាកសង់សេរីចាស់ ពណ៌ ប្រផេះ បានកុហកនាងឲ្យឡើងជិះម៉ូតូ​ជាគេថា ឲ្យនាងទៅ​បើក​អំណោយ កុមារីរងគ្រោះ ក៏បានទៅជាមួយគេ។

កុមារីរងគ្រោះ ពេលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ
កុមារីរងគ្រោះ ពេលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ
ប្រភពដដែលបានបន្ត​ថា ជន​សង្ស័យ បានជិះម៉ូតូពីស្រុក​មង្គលបូរី ឆ្ពោះទៅកាន់ស្រុក​ស្វាយចេក តាមផ្លូវ ជាតិលេខ៦ និងបត់ចូលទៅតាមផ្លូវលំបុស្បូវ​ឆ្ពោះទៅកាន់​ស្រុក​ស្វាយចេក មកដល់ចំណុចព្រៃ ខាងលិច​ភូមិភាស ឃុំសារង្គ ជនសង្ស័យ​ក៏បានធ្វើសកម្មភាព​រំលោភទៅ​លើកុមារីរងគ្រោះ រហូតបាន​សម្រេច ក៏ឡើងម៉ូតូ​ជិះគេច​ខ្លួន​បាត់​ស្រមោល​តែម្តង។ ដោយទុក ឲ្យកុមារីរងគ្រោះដើរកាត់ព្រៃ ដើម្បីរកអ្នកស្រុកឲ្យជួយ រហូត​ដល់វេលាម៉ោង ១៥និង ២០​នាទីថ្ងៃដដែលនោះ ក៏បានជួប​ប្រជាពលរដ្ឋ​​​ដែល​នៅឃ្វាលគោ​នៅក្បែរនោះ ដោយឃើញអាការ​ស្លេកស្លាំង​ និងមានឈាមហូរចេញពីប្រដាប់ភេទផង ប្រជាពលរដ្ឋក៏បានរាយការណ៍​ប្រាប់សមត្ថកិច្ច​មូលដ្ឋាន ដើម្បីជួយ​នាំកុមារីទៅសង្រ្គោះបឋមនៅមណ្ឌល​សុខភាព​ស្វាយចេក និងបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យបង្អែក ស្រុកមង្គលបូរីបន្ត​ ដោយសារឈាមហូរ​ចេញ​ពីប្រដាប់​ភេទ​ច្រើន​ពេក។
លោកអាន កែ និងអ្នកស្រីរ៉ាយ ញែវ (ឪពុកម្តាយក្មេងស្រីរងគ្រោះ)
លោកអាន កែ និងអ្នកស្រីរ៉ាយ ញែវ (ឪពុកម្តាយក្មេងស្រីរងគ្រោះ)
ជុំវិញរឿងនេះ លោកយ៉ត សុផល អធិការនគរបាល ស្រុកមង្គលបូរី បានកំពុងតែដុតដៃដុតជើង ស្រាវជ្រាវជនសង្ស័យដែលកំពុង​តែគេចខ្លួនយកមកដាក់ទោស​តាម​ច្បាប់ផងដែរ ។ ប៉ុន្តែ ដោយមើល ឃើញភាពខ្វះខាតរបស់ក្រុម​គ្រួសារ​ជនរងគ្រោះ​ លោកក៏បាន​ចំណាយថវិកា​ផ្ទាល់ខ្លួន ៥ម៉ឺនរៀល​ជូនជនរងគ្រោះ​។ ជាមួយគ្នានោះ​កុមារីរងគ្រោះ ក៏ត្រូវបានយកចិត្ត​ទុកដាក់ និងឧបត្ថមពីសំណាក់​អង្គការ​ស្រ្តីមានវិបត្តិ ហៅកាត់ថា​(WCC)​ជួយចេញរាល់ការ​ចំណាយ​នៅក្នុង​មន្ទីពេទ្យផងដែរ។
លោកអាន កែ និងអ្នកស្រីរ៉ាយ ញែវ ជាឪពុកម្តាយក្មេងស្រី​រង​គ្រោះ​ និងអ្នកភូមិជាច្រើនទៀត កំពុងតែរងចាំមើលថ្វីដៃ​សមត្ថកិច្ច​នគរបាលខេត្តបន្ទាយមានជ័យ តើអាច​ចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់បានឬអត់។
នេះជាមេរៀនមួយ សម្រាប់ឪពុកម្តាយទាំងឡាយ គួរប្រុងប្រយ័ត្នចំពោះកូនផង ពិសេសក្មេងស្រី ដែលងាយរងការរំលោភពីជនអគតិល្មោភកាម ។ លោកអ្នក​គួរ​ណែនាំ​កូន ឱ្យរង់ចាំឪពុកម្តាយ ឬសាច់ញាតិ មកទទួល និងហាមកូនទទួលយករបស់ពីមនុស្សប្លែកមុខ ឬទៅជាមួយ៕
តំណាងអង្គការWCC និងលោកយ៉ត សុផល ផ្តល់ថវិកាឲ្យជនរងគ្រោះតំណាងអង្គការWCC និងលោកយ៉ត សុផល ផ្តល់ថវិកាឲ្យជនរងគ្រោះ
ប្រភព៖ អង្គរធំមេឌា

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook