ចិន៖ ស្រ្តីម្នាក់ដែលមានអាយុប្រហែលជា ៣៦ឆ្នាំ បានស្រាតឈរនៅមុខអាគារក្រុមហ៊ុនមួយ ក្នុងទីក្រុង Shenzhen និងធ្វើអោយសន្តិសុខក្រុមហ៊ុនឆ្ងល់ថានាងកំពុងធ្វើអ្វីបានជាស្រាតបែបនេះ។ សន្តិសុខក្រុមហ៊ុនបាននិយាយថា គេឃើញនាងមកឈរនៅមុខអាគារ ២ ទៅ ៣ដងហើយ ប៉ុន្តែលើកនេះនាងបាន ស្រាត ហើយស្រែកទារលុយពីសង្សារចាស់នាងមកវិញ។ ដោយឃើញហេតុការណ៍មិនសូវស្រួល ព្រោះនាងមានកូនកាំបិតមួយនោះ សន្តិសុខក៍បានចូលទៅចាប់ យកកាំបិតនិងយកសំលៀក បំពាក់នាង ពាក់នៅលើខ្លួននាង ហើយក៍បានប្តឹងប៉ូលីសផងដែរ។ ពេលដែលប៉ូលីសមកដល់បានចាប់នាង ហើយសួរចំលើយ នាងបាននិយាយទាំងទឹកភ្នែកថា កាលពីដើមខែមីនានេះ សង្សាររបស់នាងបាន ទាក់ទងជាមួយមនុស្ស ស្រីម្នាក់តាម Internet ហើយក៍លួចស្រលាញ់ គ្នាទាំងកំពុងរស់នៅ ជាមួយនាង។ ហើយកំឡុងពេលដែលនាងកំពុងស្រលាញ់គ្នាជាមួយសង្សារនាងនោះ នាងបានផ្គត់ផ្គង់និងផ្តល់ប្រាក់ អោយសង្សារនាងអស់ចំនួន ១០៧០០០ Yuan ដែលស្មើ ប្រមាណជាង ១៧០០០ ដុល្លារ សហរដ្ឋអាមេរិកដើម្បីបន្តការសិក្សារបស់គេ។ នាងបានបន្តថា នាងធ្លាប់បានមកទារលុយសង្សារចាស់នាង ២ ទៅ ៣ដងហើយ តែគេធ្វើមិនដឹង និងមិនព្រមទទួលខុសត្រូវនោះទេ ទើបនាងសំរេចចិត្តឈរស្រាតបែបនេះ៕