រថយន្តពីរ គ្រឿងបុកគ្នា បណ្តាលឲ្យខ្ទេច ទំាងសងខាង

Saturday, March 23, 2013

ភ្នំពេញ៖ រថយន្តពីរគ្រឿង បើកក្នុងល្បឿនលឿនដូចគ្នា ដល់ចំណុចផ្លូវកែង មិនចេះអាធ្យា ស្រ័យគ្នា ជ្រុលបុកគ្នា ពេញទំហឹងតែម្តង បណ្តាលឲ្យ រថយន្ត ទាំងពីរគ្រឿង ត្រូវរងការខូចខាតទាំងសងខាង កាលពីវេលា ម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៣ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ខាងត្បូងវិមាន ឯករាជ្យជាង៣០០ម៉ែត្រ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
នគរបាលចរាចរ ដែលចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ញ3817ភព2 បាន បើកបរ តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ល្បឿនយ៉ាងលឿន ខណៈមកដល់កែងផ្លូវលេខ២៨២ ក៏ស្រាប់តែមានរថយន្តមួយ គ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-4146 បើកកាត់មុខ រថយន្តកូរ៉ូឡា ជាហេតុធ្វើឲ្យរថយន្ត កូរ៉ូឡាចាប់ ហ្វ្រាំងមិនទាន់ ជ្រុលបុកចំពាក់កណ្តាល ខ្លួនរថយន្តកាមរីឆ្លាម បណ្តាលឲ្យរថយន្តទាំង ពីរគ្រឿងខ្ទាតពីគ្នា ជាង១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យ នរណាម្នាក់រងរបួស នោះទេ។
បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាល ខណ្ឌចំការមន ចុះមកវាស់វែង អូសយកទៅរក្សាទុក នៅអធិការនគរបាល ខណ្ឌដើម្បី រងចាំដោះស្រាយ តាមផ្លូវច្បាប់៕

Photo by DAP-NEWS
ប្រភព៖ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook