បុរសជាអ្នកនេសាទជនជាតិអាមេរិកម្នាក់ឈ្មោះ Angler Frank Yarborough អាយុ៤០ឆ្នាំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីប្រទះ ឃើញសត្វត្រីដ៏ចំលែកមួយក្បាលមានធ្មេញដូចមនុស្ស។ ត្រីចំលែកនោះគាត់ចាប់បាននៅពេលយប់នៅឯបឹង Wylie នៅភាគខាងត្បូងរដ្ឋ Carolina សហរដ្ឋអាមេរិក ហើយត្រីនេះមានប្រវែង៥០ស.ម និងមានទំងន់ប្រហែល២.៣គ.ក។ ក្រោយពីធ្វើការពិនិត្យយ៉ាងល្អិតល្អន់រួចមក លោក Robert Stroud ជាជីវវិទូនៅនាយកដ្ឋានធនធានធម្មជាតិរបស់រដ្ឋ Carolina បានអោយដឹងថា ត្រីនេះគឺវាស្រដៀងគ្នាទៅនឹងប្រភេទត្រីនៅតំបន់ Pacu ដែលត្រីនេះមានឈ្មោះថា Colossama Macroponum មកពីតំបន់ Amazon Basin ភាគខាងត្បូងសហរដ្ឋអាមេរិក។



khmer-note