Sony ទើបតែប្រកាស Xperia SP ជាម៉ូដែលចុង​ក្រោយ​របស់​ខ្លួន

Friday, March 22, 2013

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sony បានធ្វើការដាក់បង្ហាញនូវ​ម៉ូ​ដែល​ទូរស័ព្ទ​ចុង​ក្រោយរបស់ខ្លួន ដែលមានឈ្មោះថា Xperia SP។ ទូរស័ព្ទនេះជាប្រភេទទូរស័ព្ទស្ថិតនៅក្នុងកំរិតកណ្តាល (mid-range) បើធៀបនឹងទូរស័ព្ទដទៃ គឺវាមិនទំនើបពេក ហើយក៏មិនអន់ពេក​ដែរ គឺអាចទទួលយកបាន ដែល Xperia SP នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ជាមួយនឹង​អេក្រង់ទំហំ 4.6-inch Bravia Engine 2 LCD និងប្រើប្រាស់ Qualcomm Snapdragon MSM8960Pro chipset។ ចំនែករូបរាងវិញ Xperia SP មានទំហំ 130.6 x 67.1 x 9.98mm មានទំងន់ 155g និងមានថ្មទំហំ 2370 mAh ហើយអ្វីដែលពិសេសនោះគឺនៅក្រោមទូរស័ព្ទមានភ្លើង Flash ជាច្រើនពណ៌ ដែលផ្លាស់ប្តូររៀងរាល់ពេលមានគេទូរស័ព្ទមក។


sony-xperia-sp-smartphone-pictures-and-hands-on-1
sony-xperia-sp-smartphone-pictures-and-hands-on-5
sony-xperia-sp-smartphone-pictures-and-hands-on-6
sony-xperia-sp-smartphone-pictures-and-hands-on-7
sony-xperia-sp-smartphone-pictures-and-hands-on-12
sony-xperia-sp-smartphone-pictures-and-hands-on-10
sony-xperia-sp-smartphone-pictures-and-hands-on-11

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook