ក្រោយពីក្រុមហ៊ុន Samsung បានដាក់បង្ហាញទូរស័ព្ទ Galaxy S4 នៅថ្ងៃទី១៥ កន្លងទៅ ក្រុមហ៊ុនបាននិយាយថា Samsung Galaxy S4 នឹងដាក់លក់ជាផ្លូវការ នៅខែក្រោយនេះ តែទោះបីជាយ៉ាងណាក្រុមហ៊ុនក៏មិនបានបង្ហាញ ពីតំលៃអោយបានច្បាស់លាស់ដែរ។ តែកាលពីពេលកន្លងទៅនេះយើង ឃើញនៅតាមបណ្តាប្រទេសនៅតំបន់អឺរ៉ុបមួយ ចំនួនបានបង្ហាញ ពីតំលៃរបស់ Galaxy S4 ដែលវាមានតំលៃចន្លោះពី៧៨០ទៅ៩១៥ដុល្លារ។ ហើយថ្ងៃនេះដែរប្រភពពត៌មានមួយទៀត បានបង្ហាញថា Samsung Galaxy S4 នេះនឹងត្រូវគេដាក់ក្នុងតំលៃ៥៧៩ដុល្លារ សំរាប់ម៉ូដែល 16GB ដែលតំលៃនេះគឺជាតំលៃដាក់លក់នៅ សហរដ្ឋអាមេរិក។ តំលៃនេះគឺជាតំលៃដែលគេមិនទាន់គិតពន្ធនៅឡើយទេ តែទោះជាយ៉ាងណា ក៏តំលៃនេះបើប្រៀបនឹង iPhone 5 គឺមានតំលៃទាបជាងដែរ ដោយ iPhone 5 មិនទាន់គិតពន្ធតំលៃ ៦៤៩ដុល្លារ។