ក្រោយពេលបង្ហាញខ្លួន នៅឯ CES 2013, smartphone Android ធំជិតប៉ុន Tablet, Huawei ជាមួយទំហំអេក្រង់ 6,1 inch, Ascend Mate គឺជាទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទ ផ្សេងទៀត ដែលមានទំហំធំបំផុតនៅលើទីផ្សារបច្ចុប្បន្ន ដែលធំជាង ទាំងទូរស័ព្ទស៊េរី Galaxy Note របស់ Samsung ទៅទៀត។ មានទំហំធំ ប៉ុន្តែបើប្រៀប ជាមួយស្មាតហ្វូនស៊េរីខ្ពស់ៗជាច្រើនទៀត បច្ចុប្បន្ន អេក្រង់របស់ Ascend Mate មិនជាអស្ចារ្យអ្វីនោះទេ ពេលកំរិតពន្លឺមានតែ HD 1.280x 720pixel ជំនួសឲ្យ Full HD 1.080p។ Ascend Mate ចាប់ផ្តើមមានមុខនៅលើទីផ្សារប្រទេសចិន នៅក្នុងខែនេះហើយ។
Huawei បំពាក់ដល់ស្មាតហ្វូន 6,1 inch របស់ខ្លួននូវ CPU Quad Core K3V2 ល្បឿន 1,5 GHz,
RAM 2 GB ជាមួយមេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD និងថ្ម
4.050 mAh។ វាមានកាមេរ៉ាក្រោយ 8 megapixel និង កាមេរ៉ាមុខ 1 megapixel។ ចំនុចដែលគួរ
ឲ្យសោកស្តាយគឺ Huawei Ascend Mate មិនមាន Support 4G LTE ដូចបណ្តាស្មាតហ្វូន Android
សព្វថ្ងៃនេះទេ គឺមានតែ 3G WCDMA។
តាម Micgadget, Ascend Mate ត្រូវបាន Huawei ចាប់ផ្តើមដាក់លក់នៅប្រទេសចិន ក្នុងខែនេះ
ជាមួយតំលៃ 639 USD សំរាប់ Version Unlock៕
ប្រភព៖ VE