ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ពូជសត្វដាយនូស័រ
ថ្មីមួយ ត្រូវបានរកឃើញ និងដាក់ឈ្មោះតាមក្មេងស្រីតូចវ័យ ៩ ឆ្នាំម្នាក់ បន្ទាប់ពីនាងបានរក
ឃើញផូស៊ីលសត្វ ដាយនូស័រប្រភេទថ្មីមួយនេះ នៅតាមបណ្តោយមាត់ឆ្នេរ នាកោះ Isle of
Wight ប្រទេសអង់គ្លេស។
គួបញ្ជាក់ផងដែរថា ក្មេងស្រីតូចវ័យទើបតែ ៩ ឆ្នាំ ជាអ្នកដែលបានរកឃើញនូវផូស៊ីលដាយនូស័រពូជថ្មីនេះ មានឈ្មោះថា Daisy Morris ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ផូស៊ីល ដែលជាពូជដាយនូស័រប្រភេទថ្មីមួយនេះត្រូវបានយកទៅរក្សាទុកនៅឯ សារមន្ទីជាតិ ដោយមាន ការមើលថែទាំ ពីសំណាក់លោក Martin Simpson ដែលជាអ្នកជំនាញខាងដាយនូស័រ ។ លោកក៏បានគូសបញ្ជាក់ផងដែរថាផូស៊ីលដាយនូស័រប្រភេទនេះ បើតាមការអោយដឹង វាមានជីវិតរស់នៅលើផែនដី កាលពី១១៥ លានឆ្នាំមុនមកម្ល៉េះ។គួរបញ្ជាក់ផងដែរថា ផូស៊ីលដាយនូស័រប្រភេទថ្មីមួយនេះ មានឈ្មោះថា ' Vectidraco daisy-morrisae ' ៕
ប្រភព ៖ spy