ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មាន លេចឮមកថា តារាសម្តែងសាច់សម៉ដ្ឋរលោងនាង ស៊ុំ សុម៉ាលី បានលួចបង្កាត់ភ្លើងស្នេហ៍ជាថ្មី ជាមួយបុរសអាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលីម្នាក់ ដោយស្ងាត់ៗ។ ប៉ុន្តែព័ត៌មាននេះត្រូវបាន តារាស្រីសាច់សខ្ចីកញ្ញា ស៊ុំ សុម៉ាលី បដិសេធថា ជារឿងមិនពិត។
ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នេះតារាសម្តែងដែលមាន ឈ្មោះបោះសម្លេង ល្បីគួរសម កញ្ញា ស៊ុំ សុម៉ាលី បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះបើនិយាយពីអ្ នកដែលតាមស្រលាញ់ គឺមានច្រើន។ ប៉ុន្តែរឿងដែលថា នាងលួចបង្កាត់ភ្លើងស្នេហ៍ ជាថ្មីជាមួយបុរសនៅ ប្រទេសអូស្រ្តាលីនោះ គឺមិនមានទេ។
កញ្ញា ស៊ុំ សុម៉ាលី បាននិយាយទៀតថា” ចាស់…បង! ពិតជាមានមែន អ្នកដែលទាក់ទងមក គ្រាន់តែជាលក្ខណៈ រាប់អានគ្នាធម្មតា ខ្ញុំមិនកុហកបងទេ..! ។ បើមានមែននោះ ខ្ញុំទៅកុហកបងធ្វើអី ។ម្យ៉ាងទៀតពេលនេះ តារាស្រីជាច្រើនបាន រៀបការអស់ហើយ ខ្ញុំក៏ចង់រៀបការដូចគេដែរ… តែខ្ញុំមិនទាន់រកឃើញ បុរសដែលស្រលាញ់ពិត ហើយអាច ជឿទុកចិត្តបានឡើយ..!”។
យ៉ាងណាក្តី កញ្ញា ស៊ុំ សុម៉ាលី ក៏បានបង្ហើបឲ្យដឹងទៀតថា “ខ្ញុំនិយាយដូចជាអូត ប្រាប់បងបន្តិចចុះ..! សព្វថ្ងៃនេះ មានអ្នកសុំស្រលាញ់ ខ្ញុំច្រើនណាស់ មានទាំងនៅប្រទេសអូស្ត្រាលី អាមេរិក និង កាណាដា ជាដើម។ ប៉ុន្តែខ្ញុំមិនទាន់ជឿ លើបុរសណាម្នាក់ឡើយ ព្រោះយើងមិន ដែលជួបមុខគ្នា ហើយក៏មិនដែលស្គាល់ ចិត្តគ្នាពីមុនមកដែរ។ ម្យ៉ាងទៀត គឺថាបើពិតជា ស្រលាញ់ខ្ញុំមែននោះ គេនឹងហានចូលមក ដល់ឪពុកម្តាយរបស់ ខ្ញុំតាមប្រពៃណី”។
តារាសម្តែងស្រីវ័យក្មេងកញ្ញា ស៊ុំ សុម៉ាលី មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនមើលឃើញថា នាងកំពុងតែឡើងយីអ៊ុនក្រឺតៗ ជាមួយអាជីពសិល្បៈ ដូចជាការសម្តែង ខ្សែភាពយន្ត កាយវិកាខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មតូចធំ ក្នុងស្រុកជាច្រើន៕

