ឆេះផ្ទះនៅក្រោយ ស្ថានីយ៍ប្រេង ឥន្ទនៈតេឡា នៅក្រុងព្រះសីហនុ សង្ស័យក្មេង ជក់ថ្នាំញៀនដុត

Saturday, March 23, 2013

ព្រះសីហនុ៖ ផ្ទះមួយខ្នង ដែលម្ចាស់របស់វា ទុកចោល និងមានទីតាំងស្ថិត នៅខាងក្រោយ ស្ថានីយ៍ប្រេងឥន្ទនៈតេឡា ក្នុងប្លុក៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ត្រូវបានភ្លើងឆេះ ប៉ុន្តែអគ្គិភ័យត្រូវបាន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ ជួយពន្លត់ទាន់ ពេលវេលា។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ និងសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែល នាំឲ្យមាន អគ្គិភ័យនេះ កើតឡើងអាចបណ្តាល មកពីក្រុមក្មេងជក់ថ្នាំញៀន ដែលប្រមូលផ្តុំគ្នានៅទីនោះដុត។
យ៉ាងណាក៏ដោយ ខណៈកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍នោះ គេបានឃើញមនុស្សឆ្កួតម្នាក់ នៅកន្លែងភ្លើងឆេះនោះ ដូច្នេះអាចមកពីមនុស្ស ឆ្គួតនេះដុតក៏ថាបានដែរ។
នេះជាសំណាងហើយដែល អគ្គិភ័យមិនបាន រីករាលដាល ដល់ស្ថានីយ៍ប្រេងឥន្ទនៈ តេឡានៅកន្លែងនោះ កុំអីច្បាស់ជាមានសភាពកាន់ តែធ្ងន់ធ្ងរឡើងៗ ជាក់ជាមិនខានឡើយ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភព ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook