មនុស្សឆោឡោនៅកន្លែងកើហេតុ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារតែមានក្រុមជនអន្ធពាលមួយក្រុមមានគ្នា៤ទៅ៥នាក់ជិះម៉ូតូដេញ តាមវាយធ្វើបាបធ្វើឲ្យគេភិតភ័យខំប្រឹងបើករត់គេចខ្លួនក្នុងល្បឿន យ៉ាងលឿនគេចចេញពីក្រុមជនពាលទាំងនោះក៏បានជ្រុលទៅបុកគូទរថយន្តដឹក កុងតឺន័រពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ចំណែកឯក្រុមជនពាលបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ មីនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតបញ្ជរបង់ប្រាក់ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះឈ្មោះអ៊ុន ម៉ាប់ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួលក្បែររោងចក្រកាត់ដេរយ៉ាកជីង ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
រូបគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអីុ ពណ៌ខ្មៅ ជ្រុលទៅបុកគូទរថយន្តដឹកកុងតឺន័រមួយគ្រឿងម៉ាក ISUZU ពណ៌ខៀវ ដែលចតឈប់ស្ងៀមនៅលើចិញ្ចើមផ្លូវជាតិលេខ៤នោះ៕
កោះសន្តិភាព