នំពេញៈ នៅល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ សាកលវិទ្យាល័យបញ្ញាជាតិ (PCU) បានរៀប ចំពិធីប្រគល់ម៉ូតូ ម៉ាក់ YAMAHA FINO ចំនួន ២៩គ្រឿង ដល់បុគ្គលិក និងសាស្រ្តាចារ្យ ដែលបម្រើការងារ ក្នុងសាកលវិទ្យាល័យ ។
ពិធីនេះឡើង ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត ដល់បុគ្គលិក ដែលមានស្នាដៃល្អក្នុងបំពេ ញការងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាស្រ្តាចារ្យក្នុងការផ្ទេ រចំណេះដឹងល្អៗការអនុវត្តន៍ ការងារជាក់ស្តែង សំខាន់ៗ ការចែករំលែក បទពិសោធល្អៗដែលខ្លួនមានដល់និ ស្សិត ដែលបាននិងកំពុងសិក្សា នៅក្នុងសាកល វិទ្យាល័យបញ្ញាជាតិ ។
លោកបណ្ឌិត រុន រ័ត្នវាសនា សាកលវិទ្យាធិការ PCU បានជំរុញ ដល់បុគ្គលិកសាស្រ្តាចារ្យទាំ ងអស់ យកចិត្តទុកដាក់ បំពេញការងារ និងភារកិច្ច ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងចែករំលែក នូវចំណេះដឹង បទពិសោន៍ល្អៗ ដល់និស្សិត ដើម្បីនាំមកនូវធនធានមនុស្ស ប្រកបដោយ គុណភាព ក្នុងប្រទេសកម្ពុជា៕


