ក្មេងប្រុស៣នាក់កំពុងជិះម៉ូតូ ដឹកចំណិតនំបុ័ង ដើរលក់ឲ្យកម្មករនៅតាមរោងចក្រនានា ក្នុងសង្កាត់ត្រពាំងចេកខណ្ឌដង្កោ កាលពីថ្ងៃម្សិលមិញ។ ចំណីអាហារផ្សេងៗ ដែលលក់នៅតាមរោងចក្រ តែងតែមានតម្លៃថោក ប៉ុន្តែមិនសូវមានគុណភាព និងអនាម័យទេ។ យ៉ាងណាក្តី ស្តង់ដារចំណីអាហារទាំងនោះ វាស្របទៅនឹងកម្រិតជីវភាពរបស់កម្មករ ដែលទទួលបានប្រាក់ខែគោល ត្រឹមតែ៦១ ដុល្លារក្នុងមួយខែ។ នេះអាចជាមូលហេតុមួយដែលគេគិតថា ជាញឹកញាប់ធ្វើឲ្យកម្មករសន្លប់។