អាវ​ឆ្លុះ​សាច់​ពេញ​និយម​របស់​យុវតី​សម័យ​ថ្មី

Friday, March 22, 2013

ខណៈ​ពេល​ដែល​យុវវ័យ​កម្ពុជា​កំពុង​តែ​ចាប់​យក​នូវ​ភាព​ស៊ីវីល័យ​ដ៏​ សម្បូរ​បែប​ទាំង​សម្ភារ​និង​ការ​តុប​តែង​ខ្លួន​សម្លៀក​បំពាក់​ក៏​ជា​គ្រឿង​ លម្អ​មិន​អាច​ខ្វះ​បាន​មួយ​ដែរ​។
នា​ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា យុវតី​មួយ​ចំនួន​ចូល​ចិត្ដ​ស្លៀក​ពាក់​អាវ​ឬ​រ៉ូប​ឆ្លុះ​សាច់​ដែល​ពួក​គេ​ ទូលាយ​ដៃ​ក្នុង​ការ​បង្ហាញ​សាច់​ស​ខ្ចី​របស់​ខ្លួន​។
ជាក់​ស្ដែង កញ្ញា ស៊ុន សុម៉ាលី ដែល​ចូល​ចិត្ដ​ស្លៀក​ពាក់​អាវ​ម៉ូដ​ថ្មីៗ​បាន​ប្រាប់​ពី​ចំណាប់​អារម្មណ៍​ ចំពោះ​សម្លៀក​បំពាក់​ថា​៖ «​ដោយ​សារ​តែ​ខ្ញុំ​ជា​យុវវ័យ ខ្ញុំ​តែង​តែ​ចង់​ស្លៀក​ពាក់​បែប​ទាន់​សម័យ​និង​ប្លែកៗ​។ នៅ​ពេល​ដែល​ខ្ញុំ​ស្លៀក​បំពាក់​ខោ​អាវ​ប្រភេទ​ឆ្លុះ​សាច់​នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទាក់​ទាញ​សិច​ស៊ី​ទាន់​សម័យ​និង​ស្រស់​ស្អាត​ជា​ ពិសេស​វា​ជួយ​លើក​សម្បុរ​ស្បែក​របស់​ខ្ញុំ​ថែម​ទៀត​ផង»។
មិន​តែ​ប៉ុណ្ណោះ​កញ្ញា​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា អ្វី​ដែល​កាន់​អស្ចារ្យ​ថែម​ទៀត​នោះ គឺ​អាវ​ស្បៃ​ឬ​អាវ​ឆ្លុះ​សាច់​នេះ មាន​តម្លៃ​សមរម្យ​ដែល​ស័ក្ដិសម​ទៅ​នឹង​លទ្ធភាព​របស់​កញ្ញា​៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook